social enterprise logo
Views 3241
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

All jobs of សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC).

About សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

1. ប្រវត្តិរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា 

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(សសកក)​ ​ជាស្ថាប័ន​សមាជិកភាព​ ​ដែល​ត្រូវបាន​បង្កើត​ឡើង​នៅថ្ងៃទី​១១​ខែមករា​ឆ្នាំ២០១១​ដោយ​សហគមន៍​ចំនួន១២ ​(ខេត្តកណ្ដាល​ ​ស្វាយរៀង​ ​និង​ព្រះសីហនុ)​ដែល​ធ្វើការ​រួមគ្នា​ក្នុងគោលបំណង​ ​ដោះស្រាយ​បញ្ហាដីធ្លី​ ​ធនធាន​ធម្មជាតិ​ ​និង​ការបណ្តេញ​ដោយបង្ខំ​ដែល​កើតចេញ​ ​ពី​គម្រោង​ ​អភិវឌ្ឍនានា​ ​ដោយ​ប៉ះពាល់​ការរស់នៅ​របស់​កសិករ​។

សម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវបានយល់ព្រមចុះបញ្ជីការពីក្រសួងមហាផ្ទៃតាមរយៈលិខិតលេខ ១៧៧៦ សជណ ចុះថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៥ ។

2. ទស្សនៈវិស័យ

  • ចង់ឃើញ​ប្រជាកសិករ​រស់នៅ​សមរម្យ​ថ្លៃថ្នូរ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុងការ​ចូលរួម​កែលំអ​ឲ្យមាន​អភិបាល​កិច្ចមូលដ្ឋាន​

3. បេសកកម្ម

ដើម្បី​សម្រេច​នូវ​ទស្សនៈវិស័យ​ ​សសសកក​ ​មាន​បេសកកម្ម​សំខាន់ៗ​ដូច​ខាងក្រោម​ ៖​

  • ចងក្រង​ កសិករ​ ​សហគមន៍​ ​សមាគម​ ​បណ្តាញ​ ​អង្គការ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យមាន​សម្លេង​រួមគ្នា​ និង​មាន​ឥទ្ធិពល​លើការ​ផ្លាស់ប្តូរ​ជាវិជ្ជមាន​
  • បង្កើន​ការយល់ដឹង​ដើម្បីឲ្យ​មានការ​ចូលរួម​ពេញលេញ​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​តាម​បែបប្រជាធិបតេយ្យ​
  • តស៊ូមតិ​ ​ដើម្បី​ជំរុញ​ឲ្យមាន​ការគោរព​សិទ្ធិមនុស្ស​ជាពិសេស​សិទ្ធិកសិករ​ ​និង​ឲ្យមាន​ប្រជាធិបតេយ្យ​ពេញលេញ​

4. គុណតម្លៃ

  • អព្យាក្រឹត្យ៖​ ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ​និង​ឈរ​លើគោលការណ៍​ឯករាជ្យ​
  • គុណធម៌៖​ ​គោរពឲ្យតម្លៃ​ ​និង​ផ្តល់ឱកាស​ដោយស្មើភាព​រវាង​សមាជិក​ ​បុគ្គលិក​ ​និង​គណៈកម្ម ការ​ជា​ពិសេស​បុរស​ ​និងស្រ្តី​
  • អភិវឌ្ឍន៍សមត្ថភាព៖​ ​ផ្តល់ឱកាស​ឲ្យសមាជិក​ ​បុគ្គលិក​ ​និង​គណៈកម្មការ​ពង្រឹង​សមត្ថភាព​ ស្រប​ទៅ​តាមតួនាទី​
  • សាមគ្គីភាព៖​ ​ចងក្រង​ ​សហការ​ ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការតស៊ូមតិ​ ​ដើម្បី​ការផ្លាស់ប្តូ​រ​ជីវភាព​រស់នៅ​ជាវិជ្ជមាន​
  • ទំនួលខុសត្រូវ៖​ ​ទទួល​ខុសត្រូវរាល់​ប្រតិបត្តិ​ការការងារ​របស់ខ្លួន​

5. គោលដៅ 

លើកកម្ពស់​កសិករ​ឲ្យរស់នៅ​ក្នុង​ ជីវភាពថ្លៃថ្នូរ​ ​និង​មានការ​ចូលរួម​ពេញលេញ ​ក្នុងការ​អភិវឌ្ឍមូល​ដ្ឋាន ​តាមរយៈ​ការចងក្រង​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​ ​តស៊ូមតិ​ ​និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ ។

សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) Contact

Address

សម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) អាស័យដ្ឋានៈ ផ្ទះសាមគ្គីលេខ ២១៦ABC ផ្លូវលេខ២៧១BIS សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ • ទូរស័ព្ទលេខ 093 565 729, 077,553 211, 015 225 088 • អ៊ីម៉ែលៈ [email protected] • គេហទំព័រៈ www.ccfccambodia.org • Facebook Pager: www.facebook.com/ccfccambodia

Phone

093 565 729, 077,553 211, 015 225 088