Job ID: 22762    Views: 60

សិប្បករផ្នែក ចម្លាក់ថ្មភក់, សិប្បករផ្នែក ចម្លាក់ថ្មកែវ

ក្រុមហ៊ុនចំរុះសិប្បករអង្គរ​​ឫហៅថាក្រុមហ៊ុនអាទីសង់អង្គរ​ (Artisans Angkor) ជាក្រុម​ហ៊ុនមាន លក្ខណៈសង្គមត្រូវបានបង្កើតទ្បើង ក្នុងគោលបំណងជួយដល់យុវជន យុវនារី នូវឳកាស​ការងារ​នៅ ក្បែរភូមិ​កំណើត​របស់ពួកគេ ។ ក្រុមហ៊ុននេះបង្កើតចេញពីគំរោងអប់រំមួយ​ ដើម្បីបណ្តុះបណ្តាល​នូវជំនាញ​វិជ្ជាជីវៈ និង​ផ្តល់​ឳកាសការងារនៅតាមតំបន់ជនបទ លើវិស័យសិប្បកម្ម ។ តាំងពីបង្កើតមក​ ក្រុមហ៊ុន​បាន​យក​ចិត្ត​ទុក​ដាក់យ៉ាង ខ្លាំងដល់គោលនយោបាយសុខមាលភាព និងបានផ្តល់អត្ថ ប្រយោជន៍ផ្សេងៗ​យ៉ាងច្រើន​​​ ដល់សិប្បករ និយោជិត ។​ ម៉្យាងទៀត ក្រុមហ៊ុនក៏បានពុះពារក្នុងការ ថែរក្សានិងអភិវឌ្ឍន៍​សិល្បះសិប្បកម្មទុកជាស្នាដៃ សិល្បៈសិប្បកម្មខ្មែរពិតៗ។
 

ដើម្បីបំពេញតម្រូវការផ្នែកផលិតកម្ម ក្រុមហ៊ុនត្រូវការជ្រើស​រើស​​​សិប្បករ​ចម្លាក់​ចំនួន ០៩ រូប ដែលមាន​លក្ខណ:សម្បត្តិដូចខាងក្រោម៖
 

I. សិប្បករផ្នែកចម្លាក់ថ្មភក់ ៖ ចំនួន ០៦រូប

 ​  ​  លក្ខខណ្ឌជ្រើសរើស៖​​

  • បេក្ខជនត្រូវមានអាយុយ៉ាងតិច១៨ ឆ្នាំ
  • មានបទពិសោធន៍ផ្នែកចម្លាក់ថ្មភក់
  • មានកាយសម្បទារឹងមាំ
  • ចេះតស៊ូអំណត់ក្នុងការងារ និងមានភាពស្មោះត្រង់  


II- សិប្បករផ្នែកចម្លាក់ថ្មកែវ ៖ ចំនួន ០៣រូប

​​​ ​  ​  លក្ខខណ្ឌជ្រើសរើស៖​​

  • បេក្ខជនត្រូវមានអាយុយ៉ាងតិច១៨ ឆ្នាំ
  • មានកាយសម្បទារឹងមាំ
  • មានបទពិសោធន៍ផ្នែកចម្លាក់ថ្មកែវ
  • ចេះតស៊ូអំណត់ក្នុងការងារ និងមានភាពស្មោះត្រង់ 

 

ប្រសិនបើបេក្ខជន បេក្ខនារីមានចំណាប់​​អារម្មណ៍ សូមមកដាក់ពាក្យនៅការិយាល័យ​ធនធាន​មនុស្ស ក្រុមហ៊ុន​ចំរុះ​​សិប្បករអង្គរ​ដែល​មានទីស្នាក់ការនៅ ផ្លូវស្ទឹងថ្មី ឃុំស្វាយដង្គំ ស្រុក និងខេត្តសៀមរាប ចំងាយប្រហែល ២០០ ម៉ែត្រ​ពីផ្សារចាស់ ឬផ្ញើតាមអ៊ីមែលៈ hr2@artisansdangkor.com

ចំពោះពត៌មានបន្ថែម បេក្ខជនទាំងពីរភេទអាចទាក់ទងតាមទូរស័ព្ទលេខៈ 063​​ 963​ 330​ ។

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ អ្នកដាក់ពាក្យមុននឹងទទួលការសំភាសន៍មុន ។



Posting Date: 01 Mar, 2017
Closing Date: 31 Mar, 2017
Hiring: ចំនួន ០៩ រូប
Job Type: Full-Time,
Job location: Siem Reap,
Ad Type: Premuium