Job ID: 23409    Views: 72

អ្នកបើកបរ ($200-$300)

RMA Cambodia Co., Ltd ជាក្រុមហ៊ុនឈានមុខគេខាងផ្គត់ផ្គង់ទំនិញ និងសេវាកម្ម ព្រមទាំងរីកចំរើនជាលំដាប់។ ដើម្បីឆ្លើយតបនឹងភាពរីកចំរើននេះ ក្រុមហ៊ុនត្រូវការជ្រើសរើស​បេក្ខជន​ដែលមាន​សមត្ថភាព ក្នុងការបំពេញការងារក្នុង Asia Vehicle Rental មានតួនាទីដូចខាងក្រោម​៖

តួនាទី  :      អ្នកបើកបរ

ចំនួន   :       ៣០នាក់(ប្រាក់ខែចន្លោះពី200$ទៅ300$)


ការទទួលខុសត្រូវ

  • ត្រួតពិនិត្យមុខងារឡាន និងថែទាំជាប្រចាំទៅលើ ប្រេងម៉ាស៊ីន, កង់ឡាន, ទឹក, អាគុយ។ល។
  • មានអាកប្បកិរិយាល្អ, ភាពស្មោះត្រង់, មានឆន្ទៈក្នុងការធ្វើការ,  អាចធ្វើការតាមបណ្តាល​ខេត្ត​នានា និងរីករាយ ជួយអតិថិជនក្នុងការលើកដាក់ឥវ៉ាន់
  • កត់ទុករាល់ការធ្វើដំណើរ និងហត្ថលេខារបស់អតិថិជនក្នុងរបាយការណ៍
  • សំអាតខាងក្នុង និងខាងក្រៅឡានជាប្រចាំ
  • យល់ច្បាស់ពីទិសដៅ, ភូមិសាស្រ្ត និងស្ថានភាពផ្លូវដែលត្រូវធ្វើដំណើរ
  • អាចជួសជុល និងប្តូរគ្រឿងបន្លាស់មួយចំនួនដូចជា ប្តូរកង់ឡាន, ប្តូរអាគុយ។ល។
  • ករណីឡានមានបញ្ហា ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានការត្អូញត្អែរ និងការប្តឹងពីអតិថិជន ត្រូវរាយការណ៍មក អ្នកគ្រប់គ្រង/ផ្នែករដ្នបាលភ្លាម
  •  មិនត្រូវទទួល ឬសួររកប្រាក់កំរៃខាងក្រៅ ពីអតិថិជននោះទេ

តម្រូវការ

  • ត្រូវមានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ និងប្រវត្តិល្អក្នុងការបើកបរ
  • ត្រូវមានសញ្ញាប័ត្របឋមភូមិឡើង
  • ត្រូវមានប័ណ្ណបើកបរ និងមានសុពលភាពប្រើប្រាស់
  • ត្រូវមានចំណេះដឹង និងអនុវត្តន៍បានយ៉ាងល្អទាក់ទងនឹងច្បាប់ចរាចរណ៍
  • អាចនិយាយ និងស្តាប់ភាសារអង់គ្លេសបានខ្លះៗ
  • ត្រូវមានសុខភាពល្អ

 

អត្ថប្រយោជន៍បន្ថែម

RMA Cambodia Co., Ltd ផ្តល់កញ្ចប់អត្ថប្រយោជន៍បន្ថែមរួមមាន ការថែទាំសុខភាព, ធានារ៉ាប់រង, ប្រាក់កំរៃ, ឱកាស បណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រាក់រង្វាន់អាស្រ័យលើសក្តានុពលបុគ្គលិក។ RMA Cambodia Co., Ltd គឺផ្តល់ឱកាសស្មើគ្នា ដល់បុគ្គលិក។

បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមអាស័យដ្ឋាន៖ #២៧, ផ្លូវ ១៣៤, សង្កាត់មិត្តភាព ខណ្ឌ៧មករា ភ្នំពេញ ឬតាមរយៈ  

E-mail: recruitment.kh@rmagroup.net  ឬតាមTel: 023 888 000។ សំគាល់ មានតែបេក្ខជនដែល​ជាប់ក្នុងបញ្ជីសម្រាំបុគ្គលិក នឹងត្រូវបាន​ទំនាក់​ទំនងមកសំភាសន៍។

ផុតកំណត់ថ្ងៃទី 30 ខែ មេសា ឆ្នាំ2017

 

 

 

 



Posting Date: 15 Mar, 2017
Closing Date: 30 Apr, 2017
Hiring: 30 Positions
Salary range: $200-$300
Job Type: Full-Time,
Job location: Phnom Penh,
Ad Type: Premuium