Job Details

ឱកាសការងារជាច្រើនជាមួយនិងសហគ្រាស ហាយដ្រូឡូជីក សូសល អេនធើប្រាយ

Hydrologic Social Enterprise
Posting Date: 10 Nov 2017
Closing Date: 31 Dec 2017
# of hiring: More
Job Type: Full-Time,
Seniority Level: Entry-Level,
Job category: Sale & Marketing,
Ad Type: Free Package

ដំណឹងជ្រើសរើសបុគ្គលិក

ឱកាសការងាជាមួយនិងសហគ្រាស ហាយដ្រូឡូជីក

សូសល អេនធើប្រាយ

                                                                                                                                             

            សហគ្រាសសង្គម ហាយដ្រូឡូជីក គឺជាស្ថាប័នមួយដែលស្ថិតនៅក្រោមអង្គការ អាយឌីអ៊ី និង ធ្វើការងារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព    និង    ចំនូលសម្រាប់ប្រជាជនក្រីក្រតាមជនបទ    តាមរយៈការផ្តល់

សុវត្តិភាព សេដ្ឋកិច្ចគ្រួសារ។ បេសកកម្មរបស់យើង គឺដើម្បីធានាថាគ្រួសារទាំងអស់មិនថាតែ អ្នកមានជីវភាព ក្រ មធ្យម និងមានទេ គ្រួសារទាំងអស់នោះអាចទទួលបានទឹកស្អាត ទទួលទានគ្រប់ៗគ្នា។ ប្រជាជនត្រូវបានផ្តល់ជម្រើសសម្រាប់ ការទទួលបាន ចម្រោះទឹកស្អាតតាមរយៈ ឥណទាន និង សាច់ប្រាក់។

            ឆ្លើយតបទៅនិងកំណើន​ និង​តម្រូវការនៃប្រជាជន សហគ្រាសសង្គម ហាយដ្រូឡូជីកកំពុងពង្រីកការ ខិតខំប្រឹងប្រែងរបស់ខ្លូនដើម្បីបំពេញទៅដល់មនុស្សជាច្រើន។ សហគ្រាសសង្គម ហាយដ្រូឡូជីក កំពុងស្វែងរក បុគ្គលិក បន្ថែមជាច្រើនទៀតដែលមានការប្តេជ្ញារចិត្ត និង មា​នទេពកោសល្យ ដែលអាចបំពេញនៅតាមខេត្តប្រតិបត្តិការមួយចំនួន៖

 

           មុខតំណែង                   

1.     មន្រ្តីផ្តល់សេវាកម្មអតិថិជន (PCSO)

2.      អ្នកលក់ធុងចម្រោះទឹកស្អាត (CWE)

3.      មន្រ្តីឥណទាន (CO)

4.      មន្ត្រីបង់រំលោះ (IO)

           ទីតាំងការងារ               : ខេត្ត កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម កំពង់ស្ពឺ ព្រៃវែង តាកែវ និង កំពត។

             មុខតំណែង                    : ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត

             ទីតាំងការងារ                  : ខេត្ត ព្រែវែង 

KEY RESPONSIBILITIES

ទំនួលខុសត្រូវរបស់មន្រីផ្តល់សេវាកម្មអតិថិជន (PCSO)

·         ត្រួតពិនិត្យគ្រប់អតិថិជនទាំងអស់របស់ហាយដ្រូឡូជីក ដើម្បីធានាថាពួកគេពេញចិត្តជាមួយផលិតផល និង ទទួលបានសេវាកម្មល្អ

·         ភ្ជាប់ជាមួយការស្ទង់មតិអតិថិជន

·         ផ្តល់ការគាំទ្រផលិតផល និង ការបណ្តុះបណ្តាលដល់អតិថិជន

·         ធ្វើការស្វែងរក និង ត្រួតពិនិត្យរកមើលអតិថិជនថ្មី

·         ដោះស្រាយរាល់បញ្ហាអតិថិជនដែលបានទទួលពីការិយាល័យកណ្តាល ឬតាមបណ្តាញផ្សេងៗទៀត

·         សរុបរបាយការណ៍ប្រចាំខែដោយផ្អែកទៅលើមតិត្រឡប់(ទាំងមតិពេញចិត្ត និងមិនពេញចិត្ត) របស់អតិថិជន

·         សម្របសម្រួលជាមួយអ្នកចែកចាយចម្រោះ ប្រសិនបើត្រូវការ ដើម្បីរៀបចំការផ្លាស់ ប្តូរផើងចម្រោះ

·         កិច្ចការងារផ្សេងទៀត ដែលត្រូវបានផ្តល់ និងចាត់ចែងដោយអ្នកគ្រប់គ្រង

 

តម្រូវការចាំបាច់

  • មានចំណេះដឹងទាក់ទងទៅនឹងគុណភាពចម្រោះរូបទន្សាយកាន់តែប្រសើរ។
  • មានម៉ូតូផ្ទាល់ខ្លួន អាចធ្វើដំណើរផ្លូវឆ្ងាយដោយម៉ូតូបាន។
  • មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និង មានភាពឆ្លាតវៃ។
  • បេក្ខជនគឺជាអ្នកដែលស្រលាញ់ការងារពង្រឹងសុខភាពប្រជាជនកម្ពុជា
  • បេក្ខជនត្រូវប្រាកដ និងមានឆន្ទះធ្វើដំណើរគ្រប់តំបន់ជនបទ
  • មានបទពិសោធន៌ក្នុងការដោះស្រាយបញ្ហាអតិថិជន ដែលជាពិសេសនៅក្នុង តំបន់ជនបទកាន់តែប្រសើរ
  • ត្រូវមានសញ្ញាប័ត្រជាប់បាក់ឌុប និងធ្លាក់បាក់ឌុប

 

ទំនួលខុសត្រូវរបស់អ្នកលក់ធុងចម្រោះទឹកស្អាត

·         រៀបចំការប្រជុំលក់ផ្ទាល់នៅក្នុងភូមិដើម្បីលក់ចម្រោះទៅកាន់អ្នកប្រើប្រាស់ចុងក្រោយជារៀងរាល់ថ្ងៃ

·         ជំរុញសកម្មភាពប្រជុំដើម្បីបង្កើតការលក់ និង ទទួលបានជោគជ័យក្នុងការប្រជុំ

·         កំនត់ និង ធ្វើការងារជាមួយមេភូមិ  និង អ្នកដឹកនាំសំខាន់ផ្សេងៗទៀត

·         សួរសុខទុក្ខអតិថិជនដើម្បីធានាថាអតិថិជនពេញចិត្ត និង​ ប្រើប្រាស់ចម្រោះបានត្រឹមត្រូវ

·         កំនត់ និង រៀបចំអតិថិជនចាស់ៗដើម្បីចែកចាយព័ត៌មានផលិតផលក្នុងការប្រជុំ

·         បង្កើតសកម្មភាពអញ្ជីញអ្នកភូមិដើម្បីចូលរួមប្រជុំ

·         ការលក់: ប្រើប្រាស់សៀវភៅចម្រោះទឹកស្អាត”ដើម្បីបង្កើនលទ្ធផលការលក់ចម្រោះទឹកស្អាតឲ្យបានច្រើន

·         សុវត្តិភាព: សម្របសម្រួល និងជួយបំពេញឯកសារឥណទាន​សំរាប់អតិថិជន​ទៅតាមការប្រជុំ

·         បម្រើ: ត្រូវមានការប្រាកដពេលវេលា ដឹកជញ្ជូនផលិតផលទៅកាន់អតិថិជន បង្រៀនអតិថិជនពីរបៀបថែរក្សាចម្រោះ និង តាមដានអតិថិជនដែលពេញចិត្តទៅលើផលិតផលចម្រោះ

·         តាមដាន គ្រប់គ្រង និង វិភាគទិន្នន័យផ្ទាល់ខ្លួនដោយបំពេញរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ និង ធ្វើរបាយការណ៍ប្រចាំថ្ងៃទៅកាន់អ្នកគ្រប់គ្រងខេត្ត

·         ចួលរួមប្រជុំក្រុមជារៀងរាល់សប្តាហ៍ និង​ វគ្គបណ្តុះបណ្តាលផ្នែកលក់ដើម្បីបង្កើនសមត្ថភាព និង

លទ្ធផលលក់

·         អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន

 

តម្រូវការចាំបាច់

·         មិនមានបទពិសោធន៌ ក៏អាចដាក់បាន

·         ត្រូវមានម៉ូតូផ្ទាល់ខ្លួន ជាមួយការធ្វើដំណើរផ្លូវឆ្ងាយនៅទីជនបទ

·         ស្រលាញ់ការងារនៅក្នុងសហគមន៌ និង ការអភិវឌ្ឍន៍សុខភាពប្រជាជនកម្ពុជា

·         អាចបត់បែនជាមួយការផ្លាស់ប្តូរ និង ការងារក្នុងស្រុកផ្សេងៗនៅក្នុងខេត្ត

·         អាចសរសេរ និង បំពេញរបាយការណ៍បាន

·         បើកចិត្ត និងរៀនអ្វីដែលថ្មីៗ

·         អាចស្នាក់នៅក្នុងការិយាល័យចល័តរបស់ក្រុមហ៊ុនបាន

·         មានឆន្ទៈធ្វើឲ្យក្រុមមានភាពល្អប្រសើរ

·         មានភាពវៃឆ្លាតក្នុងការងារ និងស្មោះត្រង់

·         កសាង និង ថែរក្សាទំនាក់ទំនងល្អ ក្នុងក្រុម ដៃគូរ អជ្ញាធរ និងប្រជាពលរដ្ឋ

·         បេក្ខជនជាស្ត្រីត្រូវបានលើទឹកចិត្ត

 

ទំនួលខុសត្រូវរបស់មន្រី្ត ឥណទាន (CO)

  • ប្រមូលប្រាក់កម្ចីដោយផ្អែកលើតារាងប្រមូលប្រាក់ពីការិយាល័យឲ្យទាន់ពេលវេលា
  • តាមដាន និងបញ្ជូលព័តមានអោយបានត្រឹមត្រូវ និង ទៀងទាត់
  • កត់ត្រាដំនើរការប្រមូលប្រាក់នៅក្នុងតារាង ប្រមូលបា្រក់ជារៀងរាល់ថ្ងៃ
  • តាមដាន​​ កត់ត្រា ​និង រាយការណ៍រាល់អតិថិជន ដែលមិនបានបង់ប្រាក់នៅក្នុងតារាងអ្នកមិន​បង់​ប្រាក់
  • បញ្ចូលព័តមានឯកសារកូពី តារាងប្រមូលប្រាក់ទៅក្នុង(Drop Box)​​ប្រអប់ដាក់ឯសារ និង

ផ្ញើរប្រាក់ដែលប្រមូលបានដាក់ក្នុងធនាគារជារៀងរាល់ថ្ងៃ

  • រាយការណ៌​និង​ ធ្វើការតាមដាន​​បញ្ជីដែលមានជាប្រចាំទៅកាន់អ្នកគ្រប់គ្រងមន្ត្រីឥណទាន
  • របៀបចំផែនការណ៌ផ្ទាល់ខ្លួន និងត្រួតពិនិត្យជាមួយ អ្នកគ្រប់គ្រងមន្ត្រីឥណទាន
  • ចែករំលែកបញ្ហានិង ធ្វើការដោះស្រាយបញ្ហាភ្លាមជាមួយអ្នកគ្រប់គ្រងឥណទាន
  • ទទួលខុសត្រូវចំនួនប្រាក់ដែលប្រមូលបាន
  • ធ្វើការឲ្យទាន់ពេលវេលា និងក្នុងតំបន់ភូមិដែលជាគោលដៅ សម្រាប់ការប្រមូលនៅពេលដែលស្នើសុំ
  • កំនត់ និងសហប្រតិបត្តិ​ជាមួយគណៈកម្មាធិការប្រមូលប្រាក់នៅក្នុងភូមិ
  • ចូលរូមជាមួយ វគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្សេងៗ
  • តំណាងឲ្យបុគ្គលិក ហាយដ្រូឡូជីក ក្នុងការទំនាក់ទំនងជាមួយអតិថិជន ដៃគូ និងសាធារណៈ

         អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន​​​

 

ទំនួលខុសត្រូវរបស់ មន្រ្តីបង់រំលោះ (IO)

·         ប្រមូលឯកសារប្រាក់កម្ចីពីអ្នកជំនាញទឹកស្អាតម្នាក់ៗដោយប្រាកដថាទិន្នន័យបានបំពេញត្រឹមត្រូវប្រមូលបានគ្រប់​ចំនួន និង រាប់ចំនួនឯកសារប្រាក់កម្ចីនៅក្នុងភូមិបានគ្រប់ចំនួនមិនច្រឡំ ឬ បាត់ឯកសារ

·         ត្រួតពិនិត្យរូបភាពនៅក្នុងក្រុម និងផ្ទៀងផ្ទាត់ជាមួយឯកសារ

·         ត្រួតពិនិត្យ និង រៀបចំក្រុមប្រាក់កម្ចីជាមួយរូបភាពមុនពេលផ្ញើរទៅកាន់ប្រធានផ្នែកគ្របគ្រងឥណទាន

និង បញ្ជូលទៅក្នុងប្រអប់ដាក់ឯកសារ (Dropbox)

·         បំពេញ និង ទទួលឯកសារប្រាក់កម្ចីពី អ្នកជំនាញទឹកស្អាត ដោយសួរសំនួរបន្ថែម ឬបញ្ជាក់ជាមួយ

អតិថិ​ជនដោយផ្ទាល់ និង បំពេញផ្នែកព័តមានអតិថិជនខ្លះ ដើម្បីធ្វើឲ្យព័តមានច្បាស់ប្រាកដ

·         វាយតម្លៃប្រាក់កម្ចីដោយផ្ទាល់ជាមួយអតិថិជនដោយការទៅដល់កន្លែង និង សួរសំនួរអតិថិជនដោយផ្ទាល់ជាមួយឯកសារ និងពិនិត្យព័ត៌មានអតិថិជនដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និង ទ្រព្យបញ្ចំផ្សេងៗ

·         ផ្ញើរឯកសារបញ្ចេញប្រាក់កម្ចីទៅកាន់ប្រធានគ្រប់គ្រងឥណទានបន្ទាប់ពីបានបំពេញចប់ជារៀងរាល់ថ្ងៃ

ទាន់ពេលវេលា និងកត់ត្រាជាមួយចំនួនប្រាក់កម្ចីដែលបញ្ចេញ  

·         សម្របសម្រួលជាមួយគណៈកម្មាធិការប្រមូលប្រាក់ សម្រាប់ការប្រមូលប្រាក់កម្ចី និងចំនួនបា្រក់សង

·         ត្រួតពិនិត្យ ឯកសារបញ្ចេញប្រាក់កម្ចី និងឯកសារតំរូវផ្សេងៗឲ្យបានពីរដង ដោយប្រាកដថាត្រឹមត្រូវ 

និងមិនខុសជាមួយរូបថត មុនពេលផ្ញើរទៅកាន់ប្រធានគ្រប់គ្រងឥណទានជារៀងរាល់ល្ងាច  

·         សម្របសម្រួលជាមួយគណៈកម្មាធិការប្រមូលប្រាក់ សម្រាប់ការប្រមូលប្រាក់ឲ្យទាន់ពេលវេលា 

ដោយជម្រាបពីថ្ងៃខែ នៃប្រាក់កម្ចី  ចំនួនប្រាក់ទូទាត់  រយៈពេលនៃការទទូទាត់ ចំនួនអតិថិជនទៅកាន់

គណៈកម្មាធិការប្រមូលប្រាក់ និងប្រាកដចំនួនថ្ងៃខែនៃការប្រមូលពីគណៈកម្មាធិការប្រមូលប្រាក់

·         អាចបំពេញកិច្ចការផ្សេងៗ បានតាមការចាត់ចែងជាក់ស្តែងពីប្រធាន​​​

 

តម្រូវការចាំបាច់របស់មន្រី្ត ឥណទាន (CO) និង មន្រ្តីបង់រំលោះ (IO)

 

·         មិនមានបទពិសោធន៌

·         បញ្ចប់វិទ្យាល័យ ឬ បរិញ្ញប័ត្ររងផ្នែកលក់ ទីផ្សារ ឬជំនាញផ្សេងៗដែលទាក់ទាង

·         មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ​ និង​សរសេរ

·         មានម៉ូតូ​ និង​ ទូរស័ព្ទ​ផ្ទាល់ខ្លួនដែលអាចទំនាក់ទំនង​និងប្រើប្រាស់បានគ្រប់ពេល

·         មានសមត្ថភាពធ្វើដំណើរទៅភូមិ​ឃុំជារៀងរាល់ថ្ងៃ

·         អាចបត់បែនជាមួយការផ្លាស់ប្តូរ និងការងារនៅក្នុងស្រុកផ្សេងៗនៅក្នុងខេត្ត 

  • ស្រលាញ់ការងារនៅក្នុងសហគមន៌ និងការអភិវឌ្ឍន៌សុខភាពប្រជាជនកម្ពុជា
  • ជាមួយសមត្ថភាពការងារដោយឯករាជ និងចំនួនតិចតួចនៃអ្នកគ្រប់គ្រង

·        ចេះលើកទឹកចិត្តខ្លួនឯង

·        ខ្លាំងក្នុងការដោះស្រាយបញ្ហ និងមានទំនាក់ទំនងល្អ​

·         មានឆន្ទៈក្នុងការរៀនសូត្រ​និងបណ្តុះបណ្តាល​ព្រមទាំងទទួលយកនូវពត៌មានត្រឡប់ផ្សេងៗ

·         រក្សាគំនិតវិជ្ជមានទោះនៅក្នុងស្ថានភាពលំបាក (ឧ.ភ្លៀង,ផ្លូវលំបាក,និងធ្វើដំណើរផ្លូវឆ្ងាយ)

·         មានការទទួលខុសត្រូវខ្ពស់​​ មានភាពស្មោះត្រង់ ​និង​សីល​ធម៌​ល្អ​​

·         ចេះរៀបចំការងារដែលទាក់ទងឲ្យបានត្រឹមត្រូវ

  • ប្រតិបត្តិតាមគោលការណ័ណែនាំរបស់ ហាយដ្រូឡូជីក
  • ប្រតិបត្តិដោយមានការទទួលខុសត្រូវ និងមានក្រមសីលធម៌ចំពោះរាល់អតិថិជនរបស់ ហាយដ្រូឡូជីក
  • បើកចិត្តក្នុងការទទួលយកគំនិតថ្មី និងមានឆន្ទះក្នុងរៀនសូត្រ

ទំនួលខុសត្រូវសំរាប់ប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត

1.    ធ្វើការជ្រើសរើស បណ្តុះបណ្តាល ក្រុមអ្នកជំនាញទឹកស្អាត ដើម្បីបង្កើត និង គ្រប់គ្រងក្រុម និង ការប្រជុំលក់ផ្ទាល់នៅក្នុងភូមិដើម្បីលក់ចម្រោះទឹកទៅដល់អ្នកប្រើប្រាស់ចុងក្រោយ។

            សកម្មភាពចំបង របស់អ្នកជំនាញទឹកស្អាតរូមមាន៖

-ស្វែងរកអតិថិជនគោលដៅ: រៀបចំសមកម្មភាពប្រជុំព្រៀង និង ដាក់ការប្រជុំដើម្បីបង្កើតអោយទទួលបានជោគជ័យ។

-ការលក់: ប្រើប្រាស់សៀវភៅទឹកស្អាតដើម្បីទទួលបានលទ្ធផលលក់ចម្រោះទឹកស្អាតបានល្អ

-សុវតិ្តភាព: ក្នុងការប្រមូលប្រាក់ និង ដឹកជញ្ជូន

-បម្រើ: ត្រូវប្រាកដពេលវេលា ប្រសិទ្ធភាពក្នុងការដឹកជញ្ជូន​ និង ការពេញចិត្តរបស់អតិថិជន

2. មានគំរោងសម្រាបគ្រប់គ្រងការប្រជុំក្រុមលក់រៀងរាល់សប្តាហ៍ ដើម្បីសម្រេចបានគោលដៅលក់ប្រចាំសប្តាហ៍ វត្ថុបំនង និង របៀបវារៈ

3.    ប្រមូលនិងវិភាគទិន្នន័យលក់ប្រចាំថ្ងៃ សប្តាហ៌ និង ប្រចាំខែដើម្បីធ្វើការបង្ហាត់បង្ហាញទៅកាន់អ្នកជំនាញ​ទឹកស្អាតនីមួយៗ និង បង្កើតយុទ្ធសាស្រ្តសំរាប់ក្រុមលក់អោយទទួលបានជោគជ័យក្នុងការលក់ដែលបានកំនត់។

4.    ទទួលខុសត្រូវក្នុងការគ្រប់គ្រងរាល់សន្និធិ និង ទំនិញទាំងអស់ដែលមាននៅក្នុងការិយាល័យ។​ ធ្វើការយ៉ាងជិតស្និទ្ធិជាមួយអ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូន អ្នកត្រួតពិនិត្យឃ្លាំង និង អ្នកដឹកប្រចាំតំបន់ដើម្បីសម្របសម្រួល សន្និធិ​ និងតារាងដឹកជញ្ជូនប្រចាំសប្តាហ៍។ ត្រូវបា្រកដអោយបានត្រឹមត្រូវក្នុងការប្រមូលឯកសារចំនូល និង សាច់ប្រាក់។

5.    សម្របសម្រូលយ៉ាងជិតស្និទ្ធិជាមួយដៃគូរ មីក្រូហិរញ្ញវត្ថុនៅខេត្ត និង អ្នកគ្រប់គ្រងសាខាតាមស្រុកដើម្បីរៀបចំផែនការរលក់ និង បែងចែកក្រុមប្រជុំលក់។

6.    រក្សាកំណត់ត្រាច្បាស់លាស់នៃរបាយការណ៍កំណត់តម្លៃលក់ និង របាយការណ៌សកម្មភាពដែលបានប្រគល់ដោយអ្នកជំនាញ​ទឹកស្អាត​​ ​​អ្នកត្រួតពិនិត្យចម្រោះទឹកស្អាត និង អ្នកដឹកចម្រោះ ដើម្បីឲ្យបា្រកដច្បាស់ដល់ការទូទាត់សំណងសំរាប់ក្រុមលក់។

7.    គ្រប់គ្រងអ្នកជំនាញទឹកស្អាត រួមទាំងការបែងចែកពេលវេលា ដើម្បីតាមដានសកម្មភាពអថិជន និងឆ្លើយតប អោយទាន់ពេលវេលាទៅតាមសំណើររបស់ទូរស័ព្ទទាន់ពេលវេលា។

8.    ការងារផ្សេងៗទៀតនឹងត្រូវបានផ្តល់

 

តម្រូវការសំរាប់តួនាទីប្រធានគ្រប់គ្រងផ្នែកលក់ប្រចាំខេត្ត

 

·         មានបទពិសោធន៌យ៉ាងតិច២ឆ្នាំ ក្នុងការលក់ និងការគ្រប់គ្រងនៅក្នុងស្ថាប័នឯកជន

·         មានសញ្ញាប័ត្របរិញ្ញា រឺ បរិញ្ញាប័ត្ររង ផ្នែកលក់ ទីផ្សារ គ្រប់គ្រង ឬសញ្ញាប័ត្រពាក់ព័ន្ធ

·         អាចអាន និងសរសរភាសាខ្មែរបានច្បាស់លាស់ល្អ

·         អាចអាន និង សរសេរភាសាអង់គ្លេស

·         មានជំនាញខាងផ្នែកកុំព្យូទ័រ -អាចប្រើប្រាស់ Microsoft Word and Excel និង អ៊ីម៉ែល

·         មានម៉ូតូផ្ទាល់ខ្លួន និង​ទូរស័ព្ទក្នុងការប្រើប្រាស់គ្រប់ពេលវេលា

·         មានតួនាទីជាអ្នកធើ្វការងារតាមជនបទ និង ​ត្រូវមានសមត្ថភាពបើកបរម៉ូតូផ្ទាល់ចំងាយពី៥-៥០គីឡូ)​​ ដោយឯករាជ្យម្នាក់ឯងទៅកាន់ភូមិ ឃុំ ផ្សេងៗជារៀងរាល់ថ្ងៃ

·         ត្រូវមានភាពបត់បែនទៅតាមការផ្លាស់ប្តូរ និង​ ធ្វើការងារនៅក្នុងស្រុកផ្សេងនៅក្នុងខេត្ត

·         ត្រូវស្រលាញ់ការងាសហគមន៍ និង​ ការធ្វើអោយប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា

·         ជំរុញលទ្ធផល និងលើទឹកចិត្ត​​ ដោយកំនត់ការលក់ និងឱកាសដើម្បីបានលទ្ធផល ដែលមិនអាចកំនត់បាន

·         ជាអ្នកខ្លាំងក្នុងដោះស្រាយបញ្ហាដោយមានការប្តេជ្ញា និង សមត្ថភាពរៀនសូត្រពីបញ្ហា

·         ព្យាយាមជាមួយការងារ និង អាចធ្វើការងារដោយឯករាជ្យជាមួយអ្នកគ្រប់គ្រង

·         រួសរាយរាក់ទាក់ និង មានទំនាក់ទំនងល្អ ជាមួយអ្នកដទៃផ្សេងទៀត​ ដើម្បីកសាងទំនាក់ទំនងយ៉ាងរហ័ស និង ទុកចិត្ត។

·         មានជំនាញក្នុងធ្វើបទបង្ហាញ មានជំនឿទុកចិត្តក្នុងការនិយាយនៅក្នុងចំណោមអ្នកស្តាប់ដ៏ច្រើន

·         មានឆន្ទះក្នុងការរៀន និង ទទួលយកការឆ្លើយតប​

·         ប្រកាន់គំនិតវិជ្ជមានទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាក (ឧ.ភ្លៀង ផ្លូវលំបាក ធ្វើដំណើរឆ្ងាយពេក)

·         ទទួលខុសត្រូវសំរាប់សកម្មភាព និងលទ្ធផលដោយស្មោះត្រង់

REQUIREMENT

សំគាល់៖

សហគ្រាសសង្គម Hydrologic គឺផ្តល់ភាពស្មើភាព​គ្នា និងយុត្តិធម៌ ទៅដល់បេក្ខជន-បេក្ខនារី ដែលមាន សិទ្ធិ ​និង ​មានទេពកោសល្យ។​

ចំពោះបេក្ខជនដែលមានទីលំនៅបច្ចុប្បន្ននៅតាមបណ្តាលខេត្តប្រតិបត្តិការខាងលើ និង ទទួលបានសិទ្ធិអទិភាពមុនគេ។ ម្យ៉ាងទៀតបេក្ខជន-បេក្ខនារី អាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

១. ប្រាក់ខែគោល

២. បា្រក់លើកទឹកចិត្ត

៣. ប្រាក់ឧបត្ថម្ត (លុយសាំង និង ជួសជុលម៉ូតូ)

៤. មានធានារ៉ាប់រងអាយុជីវិត

៥. ធានារ៉ាប់រងពេលមានគ្រោះថ្នាក់

៦. ធានារ៉ាប់រងសុខភាព

៧. ប្រាក់សុខភាពប្រចាំឆ្នាំ 

៨. ប្រាក់ខែទី១៣ និង ប្រាក់ខែទី១៤​

៩. ថ្ងៃធ្វើការងារ ពីច័ន្ទ ដល់ ថ្ងៃសុក្រ

១០. ការឈប់សំរាកបុណ្យជាតិនានាតាមប្រកាសរបស់ក្រសួងការងារ

១១. មានច្បាប់ឈប់សំរាកផ្សេងៗតាមគោលការណ៍របស់ក្រសួងការងារ

១២. មានឱកាសទទួលបានវគ្គបណ្តុះបណ្តាលផ្សេងៗ​និង បទពិសោធន៍ថ្មីៗ

ចុងក្រោយបានចួលរួមចំនែកជួយសង្គមតាមរយៈការជួយប្រជាជនក្នុងសហគមន៍របស់យើងអោយមានចម្រោះទឹកស្អាតប្រើប្រាស់។

HOW TO APPLY

ព័ត៌មានទំនាក់ទំនង  ព័តព័ត៌មានលំអិត:

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យដោយផ្ទាល់តាមការិយាល័យចល័តរបស់ក្រុមហ៊ុន ឬ ស្នាក់ការ

កណ្តាលតាមរយៈអស័យដ្ឋានខាងក្រោម៖

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត បន្ទាយមានជ័យ ទូរស័ព្ទលេខ: 081 888 271 / 086 888 827

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត បាត់ដំបង ទូរស័ព្ទលេខ       : 086 8888 27 / 081 888 077

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត សៀមរាប ទូរស័ព្ទលេខ       : 081 888 322 / 010 888 071

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត កំពង់ចាម ទូរស័ព្ទលេខ       :  081 888 055 / 010 888 046

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត កំពង់ធំ ទូរស័ព្ទលេខ          : 081 777 069 /​ 010 888 026

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត កំពង់ស្ពឺ ទូរស័ព្ទលេខ         : 081​ 777 171 / ​070 888 404

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត ព្រៃវែង ទូរស័ព្ទលេខ          : 081 888 332 / 010 888 046

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត កំពត ទូរស័ព្ទលេខ             : 010 888 094 / 081 888 069

§  ការិយាល័យចល័តរបស់ក្រុមហ៊ុនប្រចាំខេត្ត តាកែវ ទូរស័ព្ទលេខ           : 081 888 115/ 081 888 104

§  នៅស្នាក់ការកណ្តាល អគារលេខ ៩៧ ផ្លូវលេខ ១៩ បេតេ សង្កាត់ បឹងទំពុន ខ័ណ្ឌ មានជ័យ ភ្នំពេញ ទំនាក់ទំនងទូរស័ព្ទលេខ ០៧០​ ៨៨៨ ៤៥៤ ឬ តាមរយៈអ៊ីម៉ែល [email protected]

 

នៅរៀងរាល់ម៉ោងការងារ ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៨:០០ព្រឹក ដល់ ៥:០០ល្ងាច




SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements