មន្ត្រីឥណទាន ចំនួន ១៥ នាក់ (Credit Officer)
ឱកាសល្អសម្រាប់អ្នកដែលមានបទពិសោធន៍ និងសិស្សនិស្សិតទំាងធ្លាក់ និងជាប់បាក់ឌុបឡើងទៅ
គ្រួសាររីករាយ ទទួលបានលិខិតអនុញ្ញាតពី ធនាគារជាតិ នៃកម្ពុជា ជាប្រតិបត្តិករឥណទានជនបទ លេខ ឥ.ប្រ.០៧០ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ និងទទួលបានលិខិតអនុញ្ញាតពី ក្រសួងមហាផ្ទៃ លេខ ១០៧០.សជណ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។
អំពីការងារ
- មន្ត្រីឥណទាន ចំនួន ១៥ នាក់
កន្លែងបំពេញការងារៈ សាខាក្រុងតាខ្មៅ, សាខាស្ទឹងមានជ័យ, សាខាចោមចៅ, សាខាទួលសង្កែ, សាខាថ្នល់ទទឹង និងសាខាព្រែកអំបិល ស្រុកស្អាង-កោះធំ។
- ឈប់ទទួលពាក្យៈ ១៥ ធ្នួ ២០១៧
វេលាម៉ោង ៤ និង ០០នាទីល្ងាច
លទ្ធផលសម្រាំងៈ ផ្តល់ជូនតាមរយៈទូរស័ព្ទ
ភារៈកិច្ចចំបងៗ រួមមាន៖
- តួនាទី និងភារៈកិច្ចរបស់មន្ត្រីឥណទាន
- រៀបចំផែនការផ្តល់ និងប្រមូលឥណទាន
- ជ្រើសរើសភូមិ ឬឃុំ/សង្កាត់ ដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ស្នើសុំការសហការ និងសុំធ្វើប្រតិបត្តិការឥណទាន ។
- ពិនិត្យវាយតម្លៃសំណើនិងផ្តល់ឥណទានដល់អតិថិជនព្រមទាំងប្រមូលប្រាក់សងពីអតិថិជន នៅតាមភូមិនីមួយៗ នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន
- បង្វិលសាច់ប្រាក់ពីអតិថិជនទៅឲ្យ Cashier ពីCashier ឲ្យទៅអតិថិជន និងបំពេញឯកសារគណនេយ្យឲ្យបានត្រឹមត្រូវនៅក្នុងសាខា ។
- តាមដានការប្រើប្រាស់ទុនរបស់អតិថិជននិងដោះស្រាយបញ្ហានានា ។
លក្ខខណ្ឌជ្រើសរើស៖
- សម្រាប់មន្ត្រីឥណទានៈ
- ជាសិស្សនិស្សិតជាប់ឬធ្លាក់បាក់ឌុប ដែលកំពុងសិក្សា ឯកទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ
- មានចំណេះដឹងល្អបង្គួរលើការទំនាក់ទំនង ទីផ្សារការលក់ សេវាកម្មអតិថិជន និងការផ្តល់ ឥណទាន
- ជាមនុស្សមានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានទំនួលខុសត្រូវខ្ពស់ ។
- មានភាពពេញចិត្តលើការងាររបស់ខ្លួន
សំណងទូទាត់ និងអត្ថប្រយោជន៍៖
- ប្រាក់បៀវត្សរ៍ចាប់ពី១៨០$ ឡើងទៅ ចំពោះអ្នកមិនទាន់មានបទពិសោធន៍
- ប្រាក់បៀវត្សរ៍អាស្រ័យលើការចរចារចំពោះអ្នកមានបទពិសោធន៍
- ធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព២៤ម៉ោង
- ផ្តល់ជូនកន្លែងស្នាក់នៅ ថ្លៃទឹក-ភ្លើង
- ឱកាសចាប់យកតំណែងសំខាន់ៗ ជាមួយ គ.រ.រ.
- ប្រាក់រង្វាន់លើស្នាដៃការងារសម្រេចបាន(Incentive)
- ប្រាក់ជួល និងជួសជុលម៉ូតូ សំាង កាតទូរស័ព្ទ
- ឯកសណ្ឋាន និងសម្ភារៈសម្រាប់បំពេញការងារ
- ដំណើរកម្សាន្ត និងកម្មវិធីផ្សេងៗប្រចំាឆ្នាំ ។
របៀបដាក់ពាក្យ
បេក្ខជន-នារីៈ ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួល និងដាក់ពាក្យសុំបម្រើការងារ នៅស្នាក់ការកណ្តាលរបស់គ.រ.រ. ដែលមាន អសយដ្ឋានផ្ទះលេខ៦អា ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬនៅតាមសាខារបស់ KREPO ដែលនៅជិតលោកអ្នកបំផុត។
ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទាក់ទងមកៈ ០៧៧ ៧៦៥ ០៧០/ ០៨១ ២៩០ ០០០
រៀងរាល់ម៉ោងធ្វើការ ។ ឬតាមរយៈ អ៊ីម៉ែលៈ [email protected], [email protected]
-
Company គ្រួសាររីករាយ
គ្រួសាររីករាយ ទទួលបានលិខិតអនុញ្ញាតពី ធនាគារជាតិ នៃកម្ពុជា ជាប្រតិបត្តិករឥណទានជនបទ លេខ ឥ.ប្រ.០៧០ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ និងទទួលបានលិខិតអនុញ្ញាតពី ក្រសួងមហាផ្ទៃ លេខ ១០៧០.សជណ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។
Company គ្រួសាររីករាយ
- Tailor a CV to a specific job
- Keep it simple
- Include key information - personal detail
- Showcase achievements