Job Details

មន្ត្រីឥណទាន (Credit Officer) (តាខ្មៅ, ស្ទឹងមានជ័យ, ចោមចៅ, ទួលសង្កែ, ថ្នល់ទទឹង,ព្រែកអំបិល ស្រុកស្អាង-កោះធំ)

KREPO Microfinance Institution
Posting Date: 15 Nov 2017
Closing Date: 15 Dec 2017
# of hiring: ចំនួន ១៥ នាក់
Job Type: Full-Time,
Seniority Level: Entry-Level, Experienced Level,
Job location: Phnom Penh, Kandal,
Ad Type: Premium

ឱកាសល្អសម្រាប់អ្នកដែលមានបទពិសោធន៍ និងសិស្សនិស្សិតទំាងធ្លាក់ និងជាប់បាក់ឌុបឡើងទៅ

គ្រួសាររីករាយ ទទួលបានលិខិតអនុញ្ញាតពី ធនាគារជាតិ នៃកម្ពុជា ជាប្រតិបត្តិករឥណទានជនបទ លេខ ឥ.ប្រ.០៧០ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ និងទទួលបានលិខិតអនុញ្ញាតពី ក្រសួងមហាផ្ទៃ លេខ ១០៧០.សជណ ចុះថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៤

 

អំពីការងារ

  • មន្ត្រីឥណទាន  ចំនួន ១៥ នាក់
  • កន្លែងបំពេញការងារៈ សាខាក្រុងតាខ្មៅ, សាខាស្ទឹងមានជ័យ, សាខាចោមចៅ, សាខាទួលសង្កែ, សាខាថ្នល់ទទឹង និងសាខាព្រែកអំបិល ស្រុកស្អាង-កោះធំ។

 

ឈប់ទទួលពាក្យៈ ១៥ ធ្នួ ២០១៧

វេលាម៉ោង ៤ និង ០០នាទីល្ងាច

លទ្ធផលសម្រាំងៈ ផ្តល់ជូនតាមរយៈទូរស័ព្ទ

 

ភារៈកិច្ចចំបងៗ រួមមាន៖

តួនាទី និងភារៈកិច្ចរបស់មន្ត្រីឥណទាន

  • រៀបចំផែនការផ្តល់ និងប្រមូលឥណទាន
  • ជ្រើសរើសភូមិ ឬឃុំ/សង្កាត់ ដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ស្នើសុំការសហការ និងសុំធ្វើប្រតិបត្តិការឥណទាន ។
  • ពិនិត្យវាយតម្លៃសំណើនិងផ្តល់ឥណទាន​ដល់អតិថិជន​ព្រមទាំងប្រមូលប្រាក់​​​​សងពីអតិថិជន នៅតាមភូមិនីមួយៗ នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន​
  • បង្វិលសាច់ប្រាក់ពីអតិថិជនទៅឲ្យ Cashier ពីCashier ឲ្យទៅអតិថិជន ​​និងបំពេញ​ឯកសារគណនេយ្យឲ្យបានត្រឹមត្រូវនៅក្នុងសាខា ។
  • តាមដានការប្រើប្រាស់ទុនរបស់អតិថិជននិងដោះស្រាយ​បញ្ហា​នានា ។

លក្ខខណ្ឌជ្រើសរើស៖

សម្រាប់មន្ត្រីឥណទានៈ

  • ជាសិស្សនិស្សិតជាប់ឬធ្លាក់បាក់ឌុប ដែលកំពុងសិក្សា ឯកទេស ពាណិជ្ជកម្ម  សេដ្ឋកិច្ច  ឬជំនាញ​ដែល​​ពាក់ព័ន្ធ
  • មានចំណេះដឹងល្អបង្គួរលើការទំនាក់ទំនង ទីផ្សារការលក់ សេវាកម្មអតិថិជន និងការផ្តល់ ​ឥណទាន
  • ជាមនុស្សមានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាព​រាបសារ និងមានទំនួលខុសត្រូវខ្ពស់ ។
  • មានភាពពេញចិត្តលើការងាររបស់ខ្លួន

សំណងទូទាត់ និងអត្ថប្រយោជន៍៖

  • ប្រាក់បៀវត្សរ៍ចាប់ពី១៨០$ ឡើងទៅ ចំពោះអ្នកមិនទាន់មានបទពិសោធន៍
  • ប្រាក់បៀវត្សរ៍អាស្រ័យលើការចរចារចំពោះអ្នកមានបទពិសោធន៍
  • ធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព២៤ម៉ោង
  • ផ្តល់ជូនកន្លែងស្នាក់នៅ ថ្លៃទឹក-ភ្លើង
  • ឱកាសចាប់យកតំណែងសំខាន់ៗ ជាមួយ គ.រ.រ.
  • ប្រាក់រង្វាន់លើស្នាដៃការងារសម្រេចបាន(Incentive)
  • ប្រាក់ជួល និងជួសជុលម៉ូតូ សំាង កាតទូរស័ព្ទ
  • ឯកសណ្ឋាន និងសម្ភារៈសម្រាប់បំពេញការងារ
  • ដំណើរកម្សាន្ត និងកម្មវិធីផ្សេងៗប្រចំាឆ្នាំ ។

 

របៀបដាក់ពាក្យ

បេក្ខជន-នារីៈ  ដែលមា​នចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួល និងដាក់ពាក្យសុំបម្រើការងារ នៅស្នាក់ការកណ្តាលរបស់គ.រ.រ. ដែលមាន           អសយដ្ឋានផ្ទះលេខ៦អា ភូមិត្នោតជ្រុំ៤​​ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬនៅតាមសាខារបស់ KREPO ដែលនៅជិតលោកអ្នកបំផុត។

ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទាក់ទងមកៈ ០៧៧ ៧៦៥ ០៧០/ ០៨១ ២៩០ ០០០

រៀងរាល់ម៉ោងធ្វើការ ។ ឬតាមរយៈ អ៊ីម៉ែលៈ [email protected], [email protected]



  • Company KREPO Microfinance Institution
    KREPO គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលធ្វើសកម្មភាព ផ្តល់ឥណទានខ្នាតតូចជួនដល់ប្រជាជកម្ពុជា ជាលក្ខណៈគ្រួសារ ក្នុងន័យ​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា។​​

SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements