Job Details

គណនេយ្យករ ( ចំនួន ០១នាក់)

Funan MFI
Posting Date: 12 Dec 2017
Closing Date: 15 Dec 2017
# of hiring: 1
Salary range: $200 up
Job Type: Full-Time,
Seniority Level: Entry-Level,
Job location: Kampong Thom,
Ad Type: Free Package
ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមានភាគទុនិកយុទ្ធសាស្រ្តដ៏រឹងមាំ គឺ ក្រុមហ៊ុន វិនិយោគកាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនហ្វូលឺតុនហ្វាយណាន់ស៊ល្យ ហូលឌីង (Fullerton Financial Holding) នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីឈ្មោះនៅក្នុង និង ក្រៅប្រទេស។ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាជាផ្លូវការ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាទាំងនៅក្នុងរាជធានី និងទីជនបទ ជាមួយនឹង   បណ្តាញប្រតិបត្តិការចំនួន៥១សាខា ដោយគ្របដណ្តប់រហូតដល់កម្រិតខេត្ត និង ស្រុក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
KEY RESPONSIBILITIES
    សិក្សា និង អនុវត្តឲ្យបានល្អត្រឹមត្រូវ និងទាន់សម័យតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងតួនាទី/ភារកិច្ចរបស់ខ្លួន
    កត់ត្រាសាច់ប្រាក់ និង រៀបចំសាច់ប្រាក់ទៅតាមការណែនាំរបស់ផ្នែកជំនាញ
    ពិនិត្យកត់ត្រា និង ប្រគល់ប្រាក់តាមការកំណត់របស់ហ្វូណន ស្តីពីការគ្រប់គ្រងសាច់ប្រាក់ ដែលកំណត់ដោយផ្នែកបេឡា
    រៀបចំទុកដាក់នូវគោលការណ៍ នីតិវិធី សេចក្តីសម្រេច និង សេចក្តីណែនាំនានាឲ្យបានត្រឹមត្រូវតាមលក្ខណៈបចេ្ចកទេស
    ធ្វើកិច្ចការផ្សេងៗទៀតតាមតម្រូវការរបស់ថ្នាក់ដឹកនាំ

REQUIREMENT
    បញ្ចប់បរិញ្ញាបត្រ ឬជានិស្សិតកំពុងសិក្សាឆ្នាំទី៤ ឯកទេស គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ      សេដ្ឋកិច្ច  ឬ ជំនាញដែលពាក់ព័ន្ធ
    ជាមនុស្សមានអត្តចរិកល្អ អំណត់ តស៊ូ ស្វាហាប់ ស្មោះត្រង់ និងមានឆន្ទៈខ្ពស់ក្នុងការបម្រើការងារ
    មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office, Internet & Email
    មានជំនាញក្នុងការវិភាគ និងដោះស្រាយបញ្ហាបានល្អ ក្នុងរង្វង់ការងារនិង ការទទួលខុសត្រូវរបស់ខ្លួន
    ផ្តល់អាទិភាពចំពោះបេក្ខជនដែលរស់នៅជិតទីកន្លែងបម្រើការងារ

HOW TO APPLY
បែបបទដាក់ពាក្យ
    បេក្ខជនមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យដោយឥតគិតថ្លៃ និងដាក់ពាក្យនៅតាមការិយាល័យសាខា ហ្វូណនដែលនៅជិតលោកអ្នកបំផុត ឬការិយាល័យកណ្តាលមានអាសយដ្ឋាន អគារលេខ៩៥ មហាវិថីព្រះមុនីវង្ស  កែងផ្លូវលេខ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected]
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទលេខ៖ 069 888 114/016 594 903



  • Company Funan MFI
    ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements