Job Details

មន្ត្រីឥណទាន ចំនួន ១៥ នាក់

KREPO Microfinance Institution
Posting Date: 29 Dec 2017
Closing Date: 31 Jan 2018
# of hiring: 15
Job Type: Full-Time,
Seniority Level: Entry-Level, Experienced Level,
Job location: Phnom Penh, Kandal,
Ad Type: Premium

ដំណឹងជ្រើសរើសបុគ្គលិក


ឱកាសល្អសម្រាប់អ្នកដែលមានបទពិសោធន៍  និងសិស្សនិស្សិតទំាងធ្លាក់ និងជាប់បាក់ឌុបឡើងទៅ

ក្រេប៉ូ ទទួលបានលិខិតអនុញ្ញាតពី ធនាគារជាតិ នៃកម្ពុជា ជាប្រតិបត្តិករឥណទានជនបទ លេខ ប្រ.ឥ ០៧០ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥  និងទទួលបានលិខិតអនុញ្ញាតពី ក្រសួងមហាផ្ទៃ លេខ ១០៧០.សជណ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។


តួនាទី៖  

  • មន្ត្រីឥណទាន  ចំនួន ១៥ នាក់
  • កន្លែងបំពេញការងារៈ សាខាក្រុងតាខ្មៅ, សាខាស្ទឹងមានជ័យ, សាខាចោមចៅ, សាខាទួលសង្កែ, សាខាថ្នល់ទទឹង និងសាខាព្រែកអំបិល ស្រុកស្អាង-កោះធំ។
  • ឈប់ទទួលពាក្យៈថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៤: ០០នាទីល្ងាច
  • លទ្ធផលសម្រាំងៈ ផ្តល់ជូនតាមរយៈទូរស័ព្ទ


ភារៈកិច្ចចំបងៗ រួមមាន៖

តួនាទី និងភារៈកិច្ចរបស់មន្ត្រីឥណទាន

  • រៀបចំផែនការផ្តល់ និងប្រមូលឥណទាន
  • ជ្រើសរើសភូមិ ឬឃុំ/សង្កាត់ ដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ស្នើសុំការសហការ និងសុំធ្វើប្រតិបត្តិការឥណទាន ។
  • ពិនិត្យវាយតម្លៃសំណើរនិងផ្តល់ឥណទានដល់អតិថិជនព្រមទាំងប្រមូលប្រាក់សងពីអតិថិជន នៅតាមភូមិនីមួយៗ នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន
  • បង្វិលសាច់ប្រាក់ពីអតិថិជនទៅឲ្យ Cashier ពីCashier ឲ្យទៅអតិថិជន និងបំពេញឯកសារគណនេយ្យឲ្យបានត្រឹមត្រូវនៅក្នុងសាខា ។
  • តាមដានការប្រើប្រាស់ទុនរបស់អតិថិជននិងដោះស្រាយបញ្ហានានា ។
  • ការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង


លក្ខខណ្ឌជ្រើសរើស៖

សម្រាប់មន្ត្រីឥណទានៈ

  • ជាសិស្សនិស្សិតជាប់ឬធ្លាក់បាក់ឌុប ដែលកំពុងសិក្សា ឯកទេស ពាណិជ្ជកម្ម  សេដ្ឋកិច្ច  ឬជំនាញដែលពាក់ព័ន្ធ
  • មានចំណេះដឹងល្អបង្គួរលើការទំនាក់ទំនង ទីផ្សារការលក់ សេវាកម្មអតិថិជន និងការផ្តល់ ឥណទាន
  • ជាមនុស្សមានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានទំនួលខុសត្រូវខ្ពស់ ។
  • មានភាពពេញចិត្តលើការងាររបស់ខ្លួន


សំណងទូទាត់ និងអត្ថប្រយោជន៍៖

  • ប្រាក់បៀវត្សរ៍ចាប់ពី១៨០$ ឡើងទៅ សម្រាប់មុខតំណែងមន្ត្រីឥណទាន ចំពោះអ្នកមិនទាន់មានបទពិសោធន៍
  • ប្រាក់បៀវត្សរ៍អាស្រ័យលើការចរចារចំពោះអ្នកមានបទពិសោធន៍
  • ធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព២៤ម៉ោង
  • ផ្តល់ជូនកន្លែងស្នាក់នៅ ថ្លៃទឹក-ភ្លើង
  • ឱកាសចាប់យកតំណែងសំខាន់ៗ ជាមួយ គ.រ.រ.
  • ប្រាក់រង្វាន់លើស្នាដៃការងារសម្រេចបាន(Incentive)
  • ប្រាក់ជួល និងជួសជុលម៉ូតូ សំាង កាតទូរស័ព្ទ
  • ឯកសណ្ឋាន និងសម្ភារៈសម្រាប់បំពេញការងារ
  • ដំណើរកម្សាន្ត និងកម្មវិធីផ្សេងៗប្រចំាឆ្នាំ ។


របៀបដាក់ពាក្យ

បេក្ខជន-នារីៈ  ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួល និងដាក់ពាក្យសុំបម្រើការងារ នៅស្នាក់ការកណ្តាលរបស់គ.រ.រ. ដែលមាន អាសយដ្ឋានផ្ទះលេខ៦អា ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬនៅតាមសាខារបស់ ក្រេប៉ូ ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈ អ៊ីម៉ែលៈ [email protected], [email protected]

ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទាក់ទងមកៈ ០៧៧ ៧៦៥ ០៧០/ ០៨១ ២៩០ ០០០ រៀងរាល់ម៉ោងធ្វើការ ។











  • Company KREPO Microfinance Institution
    KREPO គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលធ្វើសកម្មភាព ផ្តល់ឥណទានខ្នាតតូចជួនដល់ប្រជាជកម្ពុជា ជាលក្ខណៈគ្រួសារ ក្នុងន័យ​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា។​​

SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements