Job ID: 36857    Views: 1621

Retail Sale, Business Relationship Officer-Bill Pay, Business Relationship Officer-Payroll, Business Relationship Officer-Merchant, Business Relationship Officer-Lottery, Business Relationship Officer-Agent, Branch Sale Officer-Lottery (URGENT)

ឳកាសការងារ

ក្រុមហ៊ុន  អាស៊ីវេរលុយ មានផ្តល់សេវាកម្ម វេរប្រាក់ ដកប្រាក់ បង់វិក្កយបត្រទឹក/ភ្លើង ទូទាត់ចំណាយតាមហាងនានា បើកប្រាក់បៀវត្ស បញ្ចូលកាតទូរស័ព្ទ   លើសពីនេះ ក្រុមហ៊ុន អាស៊ីវេរលុយ  ជាក្រុមហ៊ុនមួយដែលផ្តល់សេវាកម្មទូទាត់ប្រាក់តាមរយៈទូរស័ព្ទចល័តនាំមុខគេ ។

បច្ចុប្បន្នក្រុមហ៊ុនតែងតែស្វែងរក និងបង្កើតនូវផលិតផលថ្មីបន្ថែមដើម្បីបំពេញតម្រូវការរបស់អតិថិជន ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់បុគ្គលិក ជាមួយគ្នានេះ ដើម្បីបំពេញតម្រូវការទីផ្សារ  ក្រុមហ៊ុន អាស៊ីវេរលុយ     ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនរូប នៅក្រុងភ្នំពេញ និង២៥ខេត្ត/ក្រុង ក្នុងមុខតំណែងដូចខាងក្រោម៖


១. បុគ្គលិកលក់រាយ (Retail Sale) ៧៥ នាក់
២. មន្រ្តីទំនាក់ទំនងអាជីវកម្ម ទូទាត់វិក្កយបត្រ
(Business Relationship Officer-Bill Pay) ៦ នាក់
៣. មន្រ្តីទំនាក់ទំនងអាជីវកម្ម ទូទាត់ប្រាក់បៀវត្ស
(Business Relationship Officer-Payroll) ១២ នាក់ 
៤. មន្ត្រីទំនាក់ទំនងអាជីវកម្ម ទូទាត់ចំណាយ
(Business Relationship Officer-Merchant) ៣៤ នាក់
៥. មន្ត្រីទំនាក់ទំនងអាជីវកម្ម លក់ឆ្នោត
(Business Relationship Officer-Lottery ១០ នាក់
៦. មន្ត្រីទំនាក់ទំនងអាជីវកម្ម ភ្នាក់ងារ
(Business Relationship Officer-Agent ៩ នាក់
៧. មន្ត្រីលក់តាមសាខា
(Branch Sale Offier-Lottery) ៦៤ នាក់

១.បុគ្គលិកលក់រាយ (Retail Sale) ៧៥ នាក់

  • កំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រជំនាញទីផ្សារ ឬសញ្ញាប័ត្រពាក់ព័ន្ធ ឬក្រោមនឹង
  • មានបទពិសោធន៍មួយឆ្នាំទាក់ទងនឹងការងារលក់/ទីផ្សារ
  •  ជំនាញក្នុងការទំនាក់ទំនងជាមួយអតិថិជនបានល្អ
  • មានជំនាញក្នុងការដោះស្រាយបញ្ហា និងការសម្រេចចិត្ត
  • ដើរលក់ឆ្នោតតាមផ្សារ តាមផ្សាររាត្រី តាមកុងធ័រន័រ ។ល។  
  • មានជំនាញក្នុងការរៀបចំផែនការ, ការត្រួតពិនិត្យ និងការរៀបចំរបាយការណ៍។
  • ចេះកំណត់គោលដៅទីផ្សារបានល្អ  
  • ត្រូវការទាំងពីរភេទ
  • ប្រាក់បៀវត្សអាចចរចាបាន

២. មន្រ្តីទំនាក់ទំនងអាជីវកម្ម ទូទាត់វិក្កយបត្រ (Business Relationship Officer-Bill Pay) ៦ នាក់

  • កំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រជំនាញទីផ្សារ ឬសញ្ញាប័ត្រពាក់ព័ន្ធ ឬក្រោមនឹង
  • ស្វែងរកទីតាំង ហាងលក់ ក្រុមហ៊ុននានា សម្រាប់ធ្វើការទូទាត់បង់វិក្កយបត្រ
  • ស្វែងរកទីតាំង ហាងលក់ ក្រុមហ៊ុននានា សម្រាប់ធ្វើការទូទាត់បង់វិក្កយបត្រតាមប្រព័ន្ធ (Bill Online)
  • រក្សាទំនាក់ទំនងល្អជាមួយអតិថិជនបានល្អ
  • ចេះភាសាអង់គ្លេស ឬភាសាចិនកាន់តែល្អ  
  • អាចដោះស្រាយបញ្ហាបានល្អ
  • មានជំនាញក្នុងការរៀបចំផែនការ, ការត្រួតពិនិត្យ និងការរៀបចំរបាយការណ៍។
  • ចេះកំណត់គោលដៅទីផ្សារបានល្អ  
  • ត្រូវការទាំងពីរភេទ
  • ប្រាក់បៀវត្សអាចចរចាបាន

៣.មន្រ្តីទំនាក់ទំនងអាជីវកម្ម ទូទាត់ប្រាក់បៀវត្ស (Business Relationship Officer-Payroll) ១២ នាក់  

  • កំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រជំនាញទីផ្សារ ឬសញ្ញាប័ត្រពាក់ព័ន្ធ ឬក្រោមនឹង
  • ស្វែងរក រោងចក្រ អង្គការ ក្រុមហ៊ុននានា សម្រាប់ធ្វើការទូទាត់ប្រាក់បៀវត្សបុគ្គលិកជាមួយអាស៊ីវេរលុយ  
  • ចុះឈ្មោះសមាជិកដើម្បីប្រើប្រាស់សេវាកម្មអាស៊ីវេរលុយ
  • ជួយសម្របសម្រួលការបើកប្រាក់បៀវត្សជូនកម្មករនិយោជិត  
  • រក្សាទំនាក់ទំនងល្អជាមួយអតិថិជនបានល្អ
  • អាចដោះស្រាយបញ្ហាបានល្អ
  • មានជំនាញក្នុងការរៀបចំផែនការ, ការត្រួតពិនិត្យ និងការរៀបចំរបាយការណ៍។
  • ចេះកំណត់គោលដៅទីផ្សារបានល្អ
  • តម្រូវចេះភាសាអង់គ្លេស ឬភាសាចិនកាន់តែល្អប្រសើ   
  • ត្រូវការទាំងពីរភេទ
  • ប្រាក់បៀវត្សអាចចរចាបាន

៤.មន្ត្រីទំនាក់ទំនងអាជីវកម្ម ទូទាត់ចំណាយ (Business Relationship Officer-Merchant) ៣៤ នាក់

  • កំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រជំនាញទីផ្សារ ឬសញ្ញាប័ត្រពាក់ព័ន្ធ ឬក្រោមនឹង
  • ស្វែងរក តូប តុងទីន សាលារៀន ហាងនានា  សម្រាប់ធ្វើការទូទាត់ចំណាយ    
  • ចុះឈ្មោះសមាជិកដើម្បីប្រើប្រាស់សេវាកម្មអាស៊ីវេរលុយ
  • ជួយសម្របសម្រួលការទូទាត់ចំណាយរបស់ដៃគូ  
  • រក្សាទំនាក់ទំនងល្អជាមួយដៃគូទូទាត់ចំណាយ
  • អាចដោះស្រាយបញ្ហាបានល្អពេលដៃគូត្រូវការ
  • មានជំនាញក្នុងការរៀបចំផែនការ, ការត្រួតពិនិត្យ និងការរៀបចំរបាយការណ៍។
  • ចេះកំណត់គោលដៅទីផ្សារបានល្អ
  • តម្រូវចេះភាសាអង់គ្លេស
  • ត្រូវការទាំងពីរភេទ
  • ប្រាក់បៀវត្សអាចចរចាបាន

៥.មន្ត្រីទំនាក់ទំនងអាជីវកម្ម លក់ឆ្នោត (Business Relationship Officer-Lottery ១០ នាក់

  • កំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រជំនាញទីផ្សារ ឬសញ្ញាប័ត្រពាក់ព័ន្ធ ឬក្រោមនឹង
  • ស្វែងរក តូប តុងទីន សាលារៀន ផ្សារ ហាងនានា កន្លែងផ្សេងៗទីប្រជុំជន  សម្រាប់លក់ឆ្នោត
  • អាចបំពេញតម្រូវការទាន់ពេលវេលា ពេលអតិថិជនត្រូវការឆ្នោត     
  • រក្សាទំនាក់ទំនងល្អជាមួយអតិថិជនលក់
  • ចុះផ្តល់រង្វាន់ជូនភ្នាក់ងារដែលត្រូវទាន់ពេល  
  • មានជំនាញក្នុងការរៀបចំផែនការ, ការត្រួតពិនិត្យ និងការរៀបចំរបាយការណ៍។
  • ចេះកំណត់គោលដៅទីផ្សារបានល្អ
  • ត្រូវការទាំងពីរភេទ
  • ប្រាក់បៀវត្សអាចចរចាបាន

៦.មន្ត្រីទំនាក់ទំនងអាជីវកម្ម ភ្នាក់ងារ (Business Relationship Officer-Agent ៩ នាក់

  • កំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រជំនាញទីផ្សារ ឬសញ្ញាប័ត្រពាក់ព័ន្ធ ឬក្រោមនឹង
  • ធ្វើយុទ្ធនាការទីផ្សារ និងសកម្មភាពទីផ្សារផ្សេងៗដើម្បីឲ្យគេស្គាល់ អាស៊ីវេរលុយ   
  • ស្វែងរកភ្នាក់ងារ និងសមាជិកដើម្បីឲ្យប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន
  • រៀបចំ និងដឹកជញ្ជូនសំភារៈឲ្យភ្នាក់ងារទាន់ពេលវេលា
  • មានការចុះជួបជាមួយភ្នាក់ងារជា ប្រចាំថ្ងៃ សប្តាហ៍ ខែ  ឆ្នាំ  
  • មានជំនាញក្នុងការរៀបចំផែនការ, ការត្រួតពិនិត្យ និងការរៀបចំរបាយការណ៍។
  • ត្រូវការទាំងពីរភេទ
  • ប្រាក់បៀវត្សអាចចរចាបាន  

៧.មន្ត្រីលក់តាមសាខា (Branch Sale Offier-Lottery) ៦៤ នាក់

  • កំរិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រជំនាញទីផ្សារ ឬសញ្ញាប័ត្រពាក់ព័ន្ធ ឬក្រោមនឹង
  •  ធ្វើយុទ្ធនាការទីផ្សារ និងសកម្មភាពទីផ្សារផ្សេងៗដើម្បីឲ្យគេស្គាល់ អាស៊ីវេរលុយ   
  • មានភាពរួសរាយរាក់ទាក់ក្នុងការលក់តាមសាខា
  • រក្សាទំនាក់ទំនងល្អជាមួយអតិថិជន
  • លក់ឆ្នោតតាមនៅតាមសាខាអាស៊ីវេរលុយ តាមផ្សារ
  • មានជំនាញក្នុងការរៀបចំផែនការ, ការត្រួតពិនិត្យ និងការរៀបចំរបាយការណ៍។
  • ត្រូវការទាំងពីរភេទ
  • ប្រាក់បៀវត្សអាចចរចាបាន  


របៀបដាក់ពាក្យ

នៅទីស្នាក់ការក្រុមហ៊ុន អាស៊ីវេរលុយ អាស័យដ្ឋានផ្ទះលេខ N45-N47 ផ្លូវស្ពានឥន្ធនូកោះពេជ្រ, សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមរយះអ៊ីម៉ែល [email protected] / [email protected]

ទំនាក់ទំនងតាមរយះទូរស័ព្ទ 015 35 71 35 / ០99 901001   ។