Job Details

ភ្នាក់ងារលក់សេវាធានារ៉ាប់រងតាមទូរស័ព្ទ (Call Center-Outbound)

Milvik (Cambodia) Micro insurance PLC.
Posting Date: 19 Jan 2018
Closing Date: 15 Feb 2018
Job Type: Full-Time,
Seniority Level: Experienced Level,
Job location: Phnom Penh,
Ad Type: Premium

ក្រុមហ៊ុន មីលវីក (ខេមបូឌា) ម៉ាយក្រូ អ៊ីនសួរេន ភីអិលស៊ី (BIMA -ប៊ីម៉ា) គឺជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចលំដាប់អន្តរជាតិដែលមានទី ស្នាក់ការកណ្តាលនៅទីក្រុងស្តុកខុម ប្រទេសស៊ុយអែត។ប៊ីម៉ាគឺជាក្រុមហ៊ុនឈានមុខគេមួយ ដែលផ្តល់សេវាធានារ៉ាប់រង តាមប្រព័ន្ធទូរសព្ទចល័ត លើទីផ្សារកំពុងអភិវឌ្ឍន៏ នៅក្នុងប្រទេសចំនួន ១៦ នៃទ្វីប អាស៊ី អាហ្វ្រ៊ិក និង អាមេរិកឡាទីន។  ប៊ីម៉ា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅប្រទេសកម្ពុជានៅឆ្នាំ២០១៤ ដែលបានសហការជាមួយ ក្រុមហ៊ុនប្រតិបត្តិករទូរសព្ទចល័តនៅ ក្នុងប្រទេស។

ប៊ីម៉ា កំពុងជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ពាក់ព័ន្ធសម្រាប់មុខតំណែងខាងក្រោម៖

មុខតំណែង : ភ្នាក់ងារលក់សេវាធានារ៉ាប់រងតាមទូរស័ព្ទ  (Call Center-Outbound)
ចំនួនជ្រើសរើស    ច្រើននាក់
តាំងការងារ    ភ្នំពេញ
រាយការណ៍ជូន    ប្រធានផ្នែកលក់

ការងារទទួលខុសត្រូវ

  • ធ្វើការហៅចេញទៅកាន់អតិថិជនតាមរយៈទូរស័ព្ទដៃដើម្បីផ្តល់ការប្រឹក្សាសេវាធានារ៉ាប់រងអាយុជីវិត
  • ដោះស្រាយរាល់ចម្ងល់របស់អតិថិជន
  • ធានានិងសំរេចឲបានទៅតាមគោលដៅការលក់របស់ខ្លួន
  • ធ្វើការជាមួយប្រធានផ្នែកលក់និងផ្តល់របាយការណ៍លក់អោយបានទៀងទាត់តាមគោលការណ៏របស់ក្រុមហ៊ុន

លក្ខណៈសម្បត្តិ

  • បញ្ចប់សញ្ញាបត្រទុតិយភូមិ កំពុងបន្តការសិក្សា បព្ចាប់បរិញ្ញាបត្រផ្នែកលក់និងទីផ្សារ ឬ  ជំនាញដែលទាក់ទង
  • មានទំនាក់ទំនងល្អ
  • មានអត្តចរិកល្អ ចេះលើកទឹកចិត្តខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯង
  • ជាបុគ្គលដែលរៀនចាប់បានលឿន និង មានការតាំងចិត្តខ្ពស់ដើម្បីលទ្ធផល
  • អាចប្រើប្រាស់កុំព្យូទ័រ និង អង់គ្លេស បានខ្លះ
  • អ្នកមានបទពិសោធន៏ផ្នែកលក់កាន់តែប្រសើរ

ប៊ីម៉ា ផ្តល់ប្រាក់បៀវត្សប្រកួតប្រជែង និង អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ប្រាក់ឧបត្តមលំហែមាតុភាព ធានារ៉ាប់រងក្នុងម៉ោងធ្វើការ ការអភិវឌ្ឍន៍ជំនាញ ឱកាសឡើងតំណែង ប្រាក់ចំណងដៃអាពាហ៍ពិពាហ៍ ប្រាក់កំរៃជើងសារ ប្រាក់ចូលឆ្នាំ និងបុណ្យភ្ផុំបិណ្ឌ ប្រាក់ឧបត្ថម្ភសុខភាពប្រចាំឆ្នាំ ថ្ងៃធ្វើការ ៥ថ្ងៃក្នងមួយសប្តាហ៍ ថ្ងៃឈប់សម្រាកតាមច្បាប់ការងារ ការតំឡើងប្រាក់បៀវត្សរ៍ នឹងប្រាក់រង្វាន់ផ្សេងៗទៀត។

មានតែបេក្ខជនដែលជាប់វគ្គជម្រុះប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញមកចូលរួមវគ្គសម្ភាស។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ និងប្រវត្តិរូបសង្ខេប (CV) មកកាន់ [email protected] ឬ មកកាន់អាសយដ្ឋានអាគារ The iCON Professional Building

ផ្ទះលេខ ៥៨E ជាន់ទី១ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាក់សាក ខណ្ឌចំការមនភ្នំពេញ។

ទូរសព្ទលេខ៖ ០៩៣ ៨២៥ ៣៥៣ |  វ៉ិបសៃថ៍៖ www.bima.com.kh



  • Company Milvik (Cambodia) Micro insurance PLC.
    .MILVIK (CAMBODIA) MICRO INSURANCE Plc. is a part of Milvik AB, operating under the brand “BIMA”. BIMA is an international micro insurance company headquartered in Stockholm, Sweden.....

SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements