Job Details

អ្នកប្រឹក្សាលក់សេវាធានារ៉ាប់រង (Field Sales)

Milvik (Cambodia) Micro insurance PLC.
Posting Date: 19 Jan 2018
Closing Date: 15 Feb 2018
Job Type: Full-Time,
Seniority Level: Experienced Level,
Job location: Phnom Penh,
Ad Type: Premium

ក្រុមហ៊ុន មីលវីក (ខេមបូឌា) ម៉ាយក្រូ អ៊ីនសួរេន ភីអិលស៊ី (BIMA -ប៊ីម៉ា) គឺជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច លំដាប់អន្តរជាតិដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងស្តុកខុម ប្រទេសស៊ុយអែត។ប៊ីម៉ាគឺជាក្រុមហ៊ុនឈានមុខគេមួយ ដែលផ្តល់សេវាធានារ៉ាប់រងតាមប្រព័ន្ធទូរសព្ទចល័ត លើទីផ្សារកំពុងអភិវឌ្ឍន៏ នៅក្នុងប្រទេសចំនួន ១៦ នៃទ្វីប អាស៊ី អាហ្វ្រ៊ិក និង អាមេរិកឡាទីន។  ប៊ីម៉ា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅប្រទេសកម្ពុជានៅឆ្នាំ២០១៤ ដែលបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករទូរសព្ទចល័ត នៅក្នុងប្រទេស។

ប៊ីម៉ា កំពុងជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ពាក់ព័ន្ធសម្រាប់មុខតំណែងខាងក្រោម៖

មុខតំណែង   អ្នកប្រឹក្សាលក់សេវាធានារ៉ាប់រង   (Field Sales)

ចំនួនជ្រើសរើស    ច្រើននាក់

ទីតាំងការងារ        ភ្នំពេញ

រាយការណ៍ជូន     ប្រធានផ្នែកលក់   

ការងារទទួលខុសត្រូវ

  •  ទំនាក់ទំនងសក្តានុពលអតិថិជន តាមរយៈការលក់ខាងក្រៅ
  • បង្ហាញនិងប្រឹក្សាទៅកាន់អតិថិជនគោលដៅអំពីផលិតផលធានារ៉ាប់រង BIMA
  • លក់ផលិតផលរបស់ក្រុមហ៊ុនជូនអតិថិជន
  • ស្របតាមគោលនយោបាយរបស់ក្រុមហ៊ុនដែលដាក់អោយ
  • កត់ត្រានិងបញ្ជូលទិន្នន័យរបស់អតិថិជនតាមរយៈការចុះឈ្មោះតាមប្រព័ន្ធទូរស័ព្ទអោយបានត្រឹមត្រូវ
  • សំរេចគោលដៅការលក់របស់ក្រុមហ៊ុនដែលបានដាក់អោយ
  • កត់ត្រារាល់មតិយោបលរបស់អតិថិជន និង បើមានសំណួរបន្ថែមទៀតណែនាំអោយអតិថិជនទូរសព្ទ័ទៅកាន់
  • ធ្វើការជាមួយប្រធានក្រុមនិងផ្តល់របាយការណ៍លក់អោយបានទៀងទាត់ទៅតាមគោលការណ៍របស់ក្រុមហ៊ុន

លក្ខណៈសម្បត្តិ

  • ចប់សញ្ញាបត្រទុតិយភូមិ កំពុងបន្តការសិក្សា ឬ បព្ចាប់បរិញ្ញាបត្រ ផ្នែកលក់និងទីផ្សារ ឬ  ជំនាញដែលទាក់ទង
  • មានទំនាក់ទំនងល្អជាភាសាខ្មែរនិងអង់គ្លេស
  • អាចធ្វើការជាមួយមនុស្សដែលមានអត្តចរិកផ្សេងៗបាន
  • ចូលចិត្តជួបជាមួយមនុស្សថ្មីៗនិងរក្សាទំនាក់ទំនងល្អជាមួយគ្នា
  • មានអត្តចរិកល្អ ចេះលើកទឹកចិត្តខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯង
  • ជាបុគ្គលដែលរៀនចាប់បានលឿន និង មានការតាំងចិត្តខ្ពស់ដើម្បីលទ្ធផល
  • អាចធ្វើដំណើរបាន និង ត្រូវមានយានជំនិះខ្លួនឯង

ប៊ីម៉ា ផ្តល់ប្រាក់បៀវត្សប្រកួតប្រជែង និង អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ប្រាក់ឧបត្ថមលំហែមាតុភាព ធានារ៉ាប់រងក្នុងម៉ោងធ្វើការ ការអភិវឌ្ឍន៍ជំនាញ ឱកាសឡើងតំណែង ប្រាក់ចំណងដៃអាពាហ៍ពិពាហ៍ ប្រាក់កំរៃជើងសារ ប្រាក់ចូលឆ្នាំ និងបុណ្យភ្ផុំបិណ្ឌ ប្រាក់ឧបត្ថម្ភសុខភាពប្រចាំឆ្នាំ ថ្ងៃធ្វើការ ៥ថ្ងៃក្នុងមួយសប្តាហ៍ ថ្ងៃឈប់សម្រាកស្របតាមច្បាប់ការងារ ការតំឡើងប្រាក់បៀវត្សនឹងប្រាក់រង្វាន់ផ្សេងៗទៀត។

មានតែបេក្ខជនដែលជាប់វគ្គជម្រុះប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញមកចូលរួមវគ្គសម្ភាសន៍។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរពាក្យសុំបម្រើការងារ និងប្រវត្តិរូបសង្ខេប (CV) មកកាន់ [email protected] ឬ មកកាន់អាសយដ្ឋានអាគារ The iCON Professional Building

ផ្ទះលេខ ៥៨E ជាន់ទី១ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាក់សាក ខណ្ឌចំការមនភ្នំពេញ។

ទូរសព្ទលេខ៖ ០៩៣ ៨២៥ ៣៥៣ |  វ៉ិបសៃថ៍៖ www.bima.com.kh ។



  • Company Milvik (Cambodia) Micro insurance PLC.
    .MILVIK (CAMBODIA) MICRO INSURANCE Plc. is a part of Milvik AB, operating under the brand “BIMA”. BIMA is an international micro insurance company headquartered in Stockholm, Sweden.....

SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements