បុគ្គលិកប្រឹក្សាសេវាធានារ៉ាប់រងតាមទូរស័ព្ទ Call Center (Outbound Call) Full Time, Part Time
ក្រុមហ៊ុន មីលវីក (ខេមបូឌា) ម៉ាយក្រូ អ៊ីនសួរេន ភីអិលស៊ី (BIMA -ប៊ីម៉ា) គឺជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច លំដាប់អន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងស្តុកខុមប្រទេសស៊ុយអែត។ប៊ីម៉ាគឺជាក្រុមហ៊ុនឈានមុខគេមួយ ដែលផ្តល់សេវាធានារ៉ាប់រង តាមប្រព័ន្ធទូរសព្ទចល័តលើទីផ្សារកំពុងអភិវឌ្ឍន៏ នៅក្នុងប្រទេសចំនួន ១៦ នៃទ្វីប អាស៊ី អាហ្វ្រ៊ិក និង អាមេរិកឡាទីន។ ប៊ីម៉ា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជានៅឆ្នាំ២០១៤ ដែលបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករទូរសព្ទចល័តនៅ ក្នុងប្រទេស។ប៊ីម៉ា កំពុងជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ ពាក់ព័ន្ធសម្រាប់មុខតំណែងខាងក្រោម៖
មុខតំណែង: បុគ្គលិកប្រឹក្សាសេវាធានារ៉ាប់រងតាមទូរស័ព្ទ ទីតាំងការងារ: ភ្នំពេញ
រាយការណ៍ជូន: ប្រធានផ្នែកលក់ ចំនួនជ្រើសរើស: ច្រើននាក់
ការងារទទួលខុសត្រូវ
- ធ្វើការហៅចេញទៅកាន់អតិថិជនតាមរយៈទូរស័ព្ទដៃដើម្បីផ្តល់ការប្រឹក្សាសេវាធានារ៉ាប់រងអាយុជីវិត
- ដោះស្រាយរាល់ចម្ងល់របស់អតិថិជន
- ធានានិងសំរេចឲបានទៅតាមគោលដៅការលក់របស់ខ្លួន
- ធ្វើការជាមួយប្រធានផ្នែកលក់និងផ្តល់របាយការណ៍លក់អោយបានទៀងទាត់តាមគោលការណ៏របស់ក្រុមហ៊ុន
លក្ខណៈសម្បត្តិ
- បញ្ចប់សញ្ញាបត្រទុតិយភូមិ កំពុងបន្តការសិក្សា បព្ចាប់បរិញ្ញាបត្រផ្នែកលក់និងទីផ្សារ ឬ ជំនាញដែលទាក់ទង
- មានទំនាក់ទំនងល្អ
- មានអត្តចរិកល្អ ចេះលើកទឹកចិត្តខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯង
- ជាបុគ្គលដែលរៀនចាប់បានលឿន និង មានការតាំងចិត្តខ្ពស់ដើម្បីលទ្ធផល
- អាចប្រើប្រាស់កុំព្យូទ័រ និង អង់គ្លេស បានខ្លះ
- អ្នកមានបទពិសោធន៏ផ្នែកលក់កាន់តែប្រសើរ
ប៊ីម៉ា ផ្តល់ប្រាក់បៀវត្សប្រកួតប្រជែង និង អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ប្រាក់ឧបត្តម្ថលំហែមាតុភាព ធានារ៉ាប់រងក្នុងម៉ោងធ្វើការ ការអភិវឌ្ឍន៍ជំនាញ ឱកាសឡើងតំណែង ប្រាក់ចំណងដៃអាពាហ៍ពិពាហ៍ ប្រាក់កំរៃជើងសារ ប្រាក់ចូលឆ្នាំ និងបុណ្យភ្ផុំបិណ្ឌ ប្រាក់ឧបត្ថម្ភសុខភាពប្រចាំឆ្នាំ ថ្ងៃធ្វើការ ៥ថ្ងៃក្នុងមួយសប្តាហ៍ ថ្ងៃឈប់សម្រាកស្របតាមច្បាប់ការងារ ការតំឡើងប្រាក់បៀវត្ស នឹងប្រាក់រង្វាន់ផ្សេងៗទៀត។
មានតែបេក្ខជនដែលជាប់វគ្គជម្រុះប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញមកចូលរួមវគ្គសម្ភាសន៍។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរពាក្យសុំបម្រើការងារ និងប្រវត្តិរូបសង្ខេប (CV) មកកាន់ [email protected] ឬ មកកាន់អាសយដ្ឋានអាគារ The iCON Professional Building
ផ្ទះលេខ ៥៨E ជាន់ទី១ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាក់សាក ខណ្ឌចំការមនភ្នំពេញ។
ទូរសព្ទលេខ៖ ០២៣ ៧២៦ ៧២១ | វ៉ិបសៃថ៍៖ www.bima.com.kh ។
-
Company Milvik (Cambodia) Micro insurance PLC.
.MILVIK (CAMBODIA) MICRO INSURANCE Plc. is a part of Milvik AB, operating under the brand “BIMA”. BIMA is an international micro insurance company headquartered in Stockholm, Sweden.....
Company Milvik (Cambodia) Micro insurance PLC.
- Tailor a CV to a specific job
- Keep it simple
- Include key information - personal detail
- Showcase achievements