បុគ្គលិកលក់ចល័ត (Field Sales)
ក្រុមហ៊ុន មីលវីក (ខេមបូឌា) ម៉ាយក្រូ អ៊ីនសួរេន ភីអិលស៊ី (BIMA -ប៊ីម៉ា) គឺជាក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចលំដាប់អន្តរជាតិ ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងស្តុកខុមប្រទេសស៊ុយអែត។ប៊ីម៉ាគឺជាក្រុមហ៊ុនឈានមុខ គេមួយដែលផ្តល់សេវាធានារ៉ាប់រង តាមប្រព័ន្ធទូរសព្ទចល័ត លើទីផ្សារកំពុងអភិវឌ្ឍន៏ នៅក្នុងប្រទេសចំនួន ១៦ នៃទ្វីប អាស៊ី អាហ្វ្រ៊ិក និង អាមេរិកឡាទីន។ ប៊ីម៉ា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅប្រទេសកម្ពុជានៅឆ្នាំ២០១៤ ដែលបានសហការជា មួយក្រុមហ៊ុនប្រតិបត្តិករ ទូរសព្ទចល័តនៅក្នុងប្រទេស។ ប៊ីម៉ា កំពុងជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ពាក់ព័ន្ធសម្រាប់មុខតំណែងខាងក្រោម៖
មុខតំណែង: បុគ្គលិកលក់ចល័ត(Field Sales) ទីតាំងការងារ: ភ្នំពេញ
រាយការណ៍ជូន ប្រធានផ្នែកលក់ ចំនួនជ្រើសរើស: ច្រើននាក់
ការងារទទួលខុសត្រូវ
- ទំនាក់ទំនងសក្តានុពលអតិថិជន តាមរយៈការលក់ខាងក្រៅ
- បង្ហាញនិងប្រឹក្សាទៅកាន់អតិថិជនគោលដៅអំពីផលិតផលធានារ៉ាប់រង BIMA
- លក់ផលិតផលរបស់ក្រុមហ៊ុនជូនអតិថិជន
- ស្របតាមគោលនយោបាយរបស់ក្រុមហ៊ុនដែលដាក់អោយ
- កត់ត្រានិងបញ្ជូលទិន្នន័យរបស់អតិថិជនតាមរយៈការចុះឈ្មោះតាមប្រព័ន្ធទូរស័ព្ទអោយបានត្រឹមត្រូវ
- សំរេចគោលដៅការលក់របស់ក្រុមហ៊ុនដែលបានដាក់អោយ
- កត់ត្រារាល់មតិយោបលរបស់អតិថិជន និង បើមានសំណួរបន្ថែមទៀតណែនាំអោយអតិថិជនទូរសព្ទ័ទៅកាន់
- ធ្វើការជាមួយប្រធានក្រុមនិងផ្តល់របាយការណ៍លក់អោយបានទៀងទាត់ទៅតាមគោលការណ៍របស់ក្រុមហ៊ុន
លក្ខណៈសម្បត្តិ
- ចប់សញ្ញាបត្រទុតិយភូមិ កំពុងបន្តការសិក្សា ឬ បព្ចាប់បរិញ្ញាបត្រ ផ្នែកលក់និងទីផ្សារ ឬ ជំនាញដែលទាក់ទង
- មានទំនាក់ទំនងល្អជាភាសាខ្មែរនិងអង់គ្លេស
- អាចធ្វើការជាមួយមនុស្សដែលមានអត្តចរិកផ្សេងៗបាន
- ចូលចិត្តជួបជាមួយមនុស្សថ្មីៗនិងរក្សាទំនាក់ទំនងល្អជាមួយគ្នា
- មានអត្តចរិកល្អ ចេះលើកទឹកចិត្តខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯង
- ជាបុគ្គលដែលរៀនចាប់បានលឿន និង មានការតាំងចិត្តខ្ពស់ដើម្បីលទ្ធផល
- អាចធ្វើដំណើរបាន និង ត្រូវមានយានជំនិះខ្លួនឯង
ប៊ីម៉ា ផ្តល់ប្រាក់បៀវត្សប្រកួតប្រជែង និង អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ប្រាក់ឧបត្ថមលំហែមាតុភាព ធានារ៉ាប់រងក្នុងម៉ោងធ្វើការ ការអភិវឌ្ឍន៍ជំនាញ ឱកាសឡើងតំណែង ប្រាក់ចំណងដៃអាពាហ៍ពិពាហ៍ ប្រាក់កំរៃជើងសារ ប្រាក់ចូលឆ្នាំ និងបុណ្យភ្ផុំបិណ្ឌ ប្រាក់ឧបត្ថម្ភសុខភាពប្រចាំឆ្នាំ ថ្ងៃធ្វើការ ៥ថ្ងៃក្នុងមួយសប្តាហ៍ ថ្ងៃឈប់សម្រាកស្របតាមច្បាប់ការងារ ការតំឡើងប្រាក់បៀវត្សនឹងប្រាក់រង្វាន់ផ្សេងៗទៀត។
មានតែបេក្ខជនដែលជាប់វគ្គជម្រុះប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញមកចូលរួមវគ្គសម្ភាសន៍។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរពាក្យសុំបម្រើការងារ និងប្រវត្តិរូបសង្ខេប (CV) មកកាន់ [email protected] ឬ មកកាន់អាសយដ្ឋានអាគារ The iCON Professional Building
ផ្ទះលេខ ៥៨E ជាន់ទី១ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាក់សាក ខណ្ឌចំការមនភ្នំពេញ។
ទូរសព្ទលេខ៖ ០២៣ ៧២៦ ៧២១| វ៉ិបសៃថ៍៖ www.bima.com.kh ។
-
Company Milvik (Cambodia) Micro insurance PLC.
.MILVIK (CAMBODIA) MICRO INSURANCE Plc. is a part of Milvik AB, operating under the brand “BIMA”. BIMA is an international micro insurance company headquartered in Stockholm, Sweden.....
Company Milvik (Cambodia) Micro insurance PLC.
- Tailor a CV to a specific job
- Keep it simple
- Include key information - personal detail
- Showcase achievements